Hello VOA៖ អ្នកជំនាញថាលទ្ធផលឆ្នោតបង្ហាញពីភាពមិនត្រឹមត្រូវក្នុងការរៀបចំ
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល យល់ថា លទ្ធផលឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈទាំង១២៥ បង្ហាញថាវាមិនមែនជាការបោះឆ្នោតពិតប្រាកដ និងត្រឹមត្រូវទេ ព្រោះកន្លងមកពលរដ្ឋបានជ្រើសរើសគណបក្សសង្គ្រោះជាតិផងដែរ មុននឹងត្រូវគេកម្ចាត់ចេញពីឆាកនយោបាយ។ លោកស្នើឱ្យមានដំណោះស្រាយនយោបាយជាមុន ដើម្បីឈានទៅរៀបចំការបោះឆ្នោតថ្មីមួយដែលមានការកែលម្អបញ្ហាសន្តិសុខ ច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត និងមានការចូលរួមរបស់អង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យជាដើម។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៦ សីហា ២០១៨)