ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ឃ្លាំ​មើល​​ថា សន្លឹកឆ្នោត​បាតុកម្ម​ច្រើន អាច​ធ្វើ​ឱ្យ​រង្គោះរង្គើ​រដ្ឋាភិបាល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា លើកឡើង​ថា ពលរដ្ឋ​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដល់​អ្នក​នយោបាយ​និង​គណបក្ស​នយោបាយ​បាន តាម​រយៈ​សន្លឹក​ឆ្នោត​​មិន​បាន​ការ​ឬ«​សន្លឹកឆ្នោត​ដក​សេចក្ដី​ទុកចិត្ត»ច្រើន​របស់​ពួកគេ។​​​​​​​ លោក ឆៃ ចិន្តា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ ដែល​ជា​អ្នក​សរសេរ​របាយការណ៍​និង​កត់ត្រា​កំណត់​ហេតុ​អង្គប្រជុំ​ឬ​សន្និសីទ​ឱ្យ​ក្រុមហ៊ុន​ជាប់​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ចន្ទ ទី​១៣ ខែ​សីហា​ នេះ​​ថា៖«‍សន្លឹក​ឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​ឬ​សន្លឹក​ឆ្នោត​បាតុកម្ម​នេះ គឺ​ប្រៀប​បី​ដូចជា​ទឹក​រលក ហើយ​យើង​អាច​ប្រៀប​រដ្ឋាភិបាល​ទៅ​នឹង​ទូក​នៅ​លើ​ទឹក។ បើ​ទឹក​រលក​នោះ​តូច វា​ធ្វើ​ឱ្យ​ទូក​ឃ្លីងឃ្លោង​តិច។ ប៉ុន្តែ បើ​ទឹក​រលក​នោះ​ធំ វា​ធ្វើ​ឱ្យ​ទូក​ឃ្លីងឃ្លោង​រឹតតែ​ខ្លាំង។ បើ​ទឹក​រលក​នោះ​ជា​ទឹក​រលក​យក្ស ដែល​យើង​ហៅ​ថា​ទឹក​រលក​ព្យុះ​ស៊ូណាមី នោះ វា​នឹង​ធ្វើ​ឱ្យ​ទូក​លិច ឬ​ក៏​ខ្ចាត់ខ្ចាយ​បែកបាក់​ខូច​អស់​ទៅ»។ ​​(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ សីហា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG