Hello VOA៖ អ្នកជំនាញប្រឆាំងអំពើពុករលួយថា នៅតែមានការរំលោភបំពានច្បាប់បោះឆ្នោត
អ្នកជំនាញផ្នែកតម្លាភាព និងប្រឆាំងអំពើពុករលួយ អះអាងថា នៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំនេះ នៅតែមានសកម្មភាពរំលោភច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយគណបក្សនយោបាយឬបេក្ខជនខ្លះ នៅតែបន្តផ្ដល់អំណោយជាថវិកាឬជាសម្ភារៈ ទិញទឹកចិត្តអ្នកបោះឆ្នោត។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហានេះថា៖ «ច្បាប់ហាមឃាត់សកម្មភាពបែបហ្នឹង ប៉ុន្តែការអនុវត្តជាក់ស្ដែងកន្លងមក ប្រសិនជាការអនុវត្តហ្នឹង វាមានផលចំណេញណាមួយដល់ក្រុមដែលមានអំណាច គឺមិនសូវមានការចាត់វិធានការអីទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៩ សីហា ២០១៨)