Hello VOA ពិសេស៖ លោក សម រង្ស៊ី ទាមទារឱ្យបោះឆ្នោតឡើងវិញ
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានចាត់ទុកថា ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដា ជាការបោះឆ្នោតក្លែងក្លាយ និងបានចោទប្រកាន់ថា តួលេខអ្នកចេញមកបោះឆ្នោតត្រូវបានបំប៉ោងខុសការពិត។ លោក សម រង្ស៊ី បានសារភាពថា ការអត់ធ្មត់សន្ទនាជាមួយនឹងលោក ហ៊ុន សែន ក្នុងពេលកន្លងមកមិនបានឈានទៅដល់ការផ្លាស់ប្តូរអ្វីទេ ព្រោះលោកនាយករដ្ឋមន្ត្រីនឹងមិនកែប្រែអ្វីឡើយបើគ្មានសម្ពាធពីអន្តរជាតិ៕ (លោក ម៉ែន គឹមសេង, Hello VOA ពិសេស, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី០១ ខែសីហា ២០១៨)