Hello VOA៖ លោក យ៉ង សាំងកុមារប្តេជ្ញាពង្រឹងបក្សដើម្បីជាជម្រើសថ្មី
លោក យ៉ង សាំងកុមារប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ថា ការបោះឆ្នោតឆ្នាំ២០១៨លំបាក និងស្មុគស្មាញបំផុត ដោយសារតែការលាបពណ៌លើបក្សរបស់លោក និងការគំរាមកំហែងលើពលរដ្ឋនិងការទិញទឹកចិត្តអ្នកបោះឆ្នោត ប៉ុន្តែលោកប្តេជ្ញាបន្តពង្រឹងគណបក្សដើម្បីជាជម្រើសថ្មីសម្រាប់ពលរដ្ឋដោយតាមដានលើកិច្ចការរបស់រដ្ឋាភិបាល និងដកបទពិសោធពីការបោះឆ្នោតលើកនេះ៕ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី៣០ ខែកក្កដា ២០១៨)