ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សកម្មជន​ពលករ​ចំណាក​ស្រុក​នៅ​ថៃ​ប្តេជ្ញា​រក្សា​ម្រាមដៃ​ស្អាត‍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សកម្មជន​ពលករ​ចំណាកស្រុក ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទទួល​ស្គាល់​ថា​គណបក្ស​កាន់អំណាច បាន​បង្ក​ការងាយស្រួល​ជាង​ពេល​មុន​ច្រើន​សម្រាប់​ពួកគេ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ខែ​កក្កដា ប៉ុន្តែ​ពួកគេ​បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ទេ​​ដោយសារតែ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក លី រតនៈរស្មី ប្រធាន​​ចលនា​យុវជន​នៃ​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​បាន​បញ្ជាក់​បន្ថែម​ក្នុង​កម្មវិធី​ Hello VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​បាន​ស្វាគមន៍​ដោយ​រីករាយ​នូវ​ដំណឹង​​ស្តី​ពី​ការមិន​បញ្ជូន​អ្នកសង្កេតការណ៍​ជប៉ុន​ទៅ​កម្ពុជា និង​ច្បាប់​ស្តីពី​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​រដ្ឋ​សភា​​សហរដ្ឋ​អាមេរិក​ទើប​បាន​អនុម័ត​កាលពី​ថ្ងៃពុធ៕ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ថ្ងៃទី២៦ ខែកក្កដា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG