Hello VOA៖ អ្នកវិភាគថា ដល់ពេលត្រូវបែងចែករវាងបក្សនិងរដ្ឋឱ្យមានតម្លាភាព
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេ នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលអណត្តិថ្មីត្រូវហ៊ានបែងចែកឱ្យដាច់ពីគ្នារវាងអ្វីដែលជាកិច្ចការបក្ស និងរដ្ឋដើម្បីធានាប្រសិទ្ធភាពសេវាកម្មជូនពលរដ្ឋ ដោយមិនត្រូវទុកឱ្យច្របូកច្របល់គ្នាដូចពេលបច្ចុប្បន្ននេះទេ។ លោក សោភក្តិ៍ ក៏យល់ថា តម្រូវការរបស់ពលរដ្ឋ ការវិវត្តន៍នៅជុំវិញពិភពលោក និងការឈានដល់វ័យដឹកនាំរបស់យុវជនជំនាន់ក្រោយ គឺជាកត្តាមួយចំនួនដែលរដ្ឋាភិបាលថ្មីត្រូវគិតគូរិះរកវិធីត្រៀមផ្ទេរការដឹកនាំទៅជំនាន់ក្រោយផងដែរ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ កក្កដា ២០១៨)