Hello VOA៖ អ្នកជំនាញថារដ្ឋាភិបាលគួរពិចារណាការទាមទាររបស់ពលរដ្ឋឱ្យចាត់វិធានការលើអំពើពុករលួយ
អ្នកជំនាញខាងផ្នែកតម្លាភាព ព្រមានថា ពលរដ្ឋអាចទាញទម្លាក់រដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាល មិនបានចាត់វិធានការប្រឆាំងអំពើពុករលួយតាមការទាមទាររបស់ពួកគេ ដូចជាករណីដែលបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីនេះ ដែលបានធ្វើឱ្យអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក Najib Razak ធ្លាក់ពីតំណែង។ លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដានេះថា៖ «ប្រជាពលរដ្ឋហ្នឹងហើយជាអ្នកដឹកនាំបាតុកម្មទ្រង់ទ្រាយធំ គឺក្រុមអាវលឿង រហូតដល់មានការបះបោរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយធ្វើឱ្យលោក Najib ធ្លាក់ពីអំណាចហ្នឹង គឺដោយសារតែប្រជាពលរដ្ឋហ្នឹងឯងបាទ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ កក្កដា ២០១៨)