Hello VOA៖ អ្នកវិភាគថាលោក កែម ឡី ចង់ឃើញការផ្ទេរអំណាចដោយសន្តិវិធីនៅកម្ពុជា
អ្នកវិភាគវ័យក្មេង ដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោកបណ្ឌិត កែម ឡី បានលើកឡើងថា លោក កែម ឡី ចង់ឃើញគណបក្សនយោបាយដែលឈ្នះឆ្នោតថ្មី បង្កើតយន្តការផ្ទេរអំណាចដោយសន្តិវិធី ជាជាងបន្តទម្លាប់ឬផ្នត់គំនិត «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ក្នុងចំណោមអ្នកឡើងកាន់តំណែងដឹកនាំប្រទេសជាតិ។ លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី៩ ខែកក្កដា មួយថ្ងៃមុនគម្រប់ខួបពីរឆ្នាំនៃការធ្វើឃាតលោក កែម ឡី ដែលធ្លាប់ជាអ្នកវិភាគបញ្ហាសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាពម្នាក់ក្នុងប្រទេសកម្ពុជា យ៉ាងដូច្នេះថា៖ «យើងត្រូវតែបង្កើតគណៈកម្មការមួយ សម្រាប់ដោះស្រាយវិវាទ ហើយដើម្បីផ្សះផ្សាជាតិ។ បំបាត់ចោលអាយន្តការឬគំនិតថាទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីហ្នឹងឱ្យបាន»។ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៩ កក្កដា ២០១៨)
កម្មវិធីនីមួយៗ
-
29 ធ្នូ 2022
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣