Hello VOA៖ ចិនមានគោលដៅយកច្រកចេញចូលជាដង្ហើមសេដ្ឋកិច្ចនៅអាស៊ី
ចិនកំពុងពង្រីកឥទ្ធិពលនៅកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់តាមរយៈការផ្តល់ជំនួយ និងវិនិយោគទុនក្នុងគោលដៅឈានទៅធ្វើអាណានិគមសេដ្ឋកិច្ចដែលនឹងផ្តល់ផលប្រយោជន៍ដល់ឥទ្ធិពលនយោបាយ និងយោធាក្នុងពេលអនាគត។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានបញ្ជាក់ប្រាប់វីអូអេថា ជំនួយចិនបាននាំឱ្យរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមានដូចជាទំនប់វារីអគ្គិសនី ប៉ុន្តែកម្ពុជាមិនមានសិទ្ធិសម្រេចដោយខ្លួនឯងក្នុងការប្រើប្រាស់ថវិកាជំនួយសម្រាប់គម្រោងអភិវឌ្ឍន៍នានាទេ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២ កក្កដា ២០១៨)