Hello VOA៖ លោកស្រី មូរ សុខហួរថាទូតខ្មែរនៅកូរ៉េគំរាមពលករគឺផ្ទុយនឹងច្បាប់
អ្នកនយោបាយបក្សប្រឆាំងបានតវ៉ាទៅអង្គការសហប្រជាជាតិថា ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងកំពុងទទួលរងការរើសអើងនិងត្រូវបានរំលោភសិទ្ធិក្រោយពីមានការគំរាមកំហែងពីឯកអគ្គរាជទូតខ្មែរគឺលោកឡុង ឌីម៉ងថា នឹងប្តឹងទៅតុលាការដោយសារពួកគេបានធ្វើបាតុកម្មទាមទារឱ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតជាតិនៅកម្ពុជា។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ការគំរាមនេះបង្ហាញថា បរិយាកាសនយោបាយនៅកម្ពុជាមិនអំណោយផលដល់ការបោះឆ្នោតដោយសេរី យុត្តិធម៌និងប្រកបដោយលទ្ធិប្រជាធិបតេយ្យទេ៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ មិថុនា ២០១៨)