Hello VOA៖ អ្នកវិភាគថា កង្វះតម្លាភាព គណនេយ្យភាពនិងអភិបាលកិច្ចល្អនៅតែជាបញ្ហាក្នុងអាណត្តិទី៥
ការអនុវត្តគោលនយោបាយរដ្ឋាភិបាលអាណត្តិទី៥លើផ្នែកដីធ្លី សិប្បកម្ម ឧស្សាហកម្មនិងធនធានរ៉ែនៅមានការខ្វះខាតតម្លាភាព គណនេយ្យភាពនិងអភិបាលកិច្ចល្អក្នុងខណៈពេលដែលឆន្ទៈនៅថ្នាក់ជាតិមានហើយតែថ្នាក់ក្រោមអនុវត្តមិនទាន់បាន។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អក៏បានបញ្ជាក់បន្ថែមក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃច័ន្ទនេះថាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តវិញគឺមានការធ្វើផ្លូវបានល្អច្រើនដូចការសន្យាកាលពីដើមអាណត្តិ ប៉ុន្តែការអនុវត្តច្បាប់ចរាចរណ៍នៅមិនទាន់មានប្រសិទ្ធភាពដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាច្រើន៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ មិថុនា ២០១៨)