Hello VOA៖ អ្នកជំនាញថាការសងសឹកនយោបាយនៅម៉ាឡេស៊ីជាគំរូកម្ពុជាគួរជៀសវាង
អ្នកនយោបាយកម្ពុជាគួរប្តូរវប្បធម៌នយោបាយពីប្រឆាំងគ្នាបែបលក្ខណៈបុគ្គល ការគុំគួន និងចង់ឈ្នះចង់ចាញ់ស្លាប់រស់មកជាការប្រកួតប្រជែងគ្នាដោយគោលនយោបាយ ប្រកាន់ផ្នត់គំនិតជាខ្មែរដូចគ្នានិងទុកឱ្យពលរដ្ឋជាអ្នកសម្រេចដើម្បីកុំឱ្យមានគំរូតាមដានជើងម៉ាឡេស៊ីដែលនាំឱ្យមានភាពស្មុគស្មាញ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមើលឃើញថា យុទ្ធនាការប្រឆាំងអំពើពុករលួយដែលរដ្ឋាភិបាលថ្មីនៅម៉ាឡេស៊ីកំពុងចាត់ការលើអតីតនាយករដ្ឋមន្ត្រីគឺមានលក្ខណៈសងសឹកនយោបាយផងនិងពង្រឹងនីតិរដ្ឋផងដែរ៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២១ មិថុនា ២០១៨)