ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ពហិការ​របស់​អ្នក​បោះឆ្នោត​នឹង​ធ្វើ​ឱ្យ​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការធ្វើ​ពហិការ​របស់​ពលរដ្ឋ​កម្ពុជា​មិនទៅបោះឆ្នោត​ នៅថ្ងៃទី​២៩ខែ​កក្កដា​ នឹង​មាន​លក្ខណៈ​ពិសេស​ដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​អន្តរជាតិ​ខុស​ពីប្រទេស​ដទៃ​ដោយសារតែ​​​គណបក្ស​សង្គ្រោះជាតិ​ចង់​ចូលរួម​បោះឆ្នោត​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដែល​នេះ​​​ខុស​ពី​ប្រទេស​ដទៃ ​គឺ​គណបក្ស​ខ្លះ​ធ្វើ​ពហិការ​ដោយ​ខ្លួនឯង។ លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ធានាឱ្យ​មាន​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​​ដោយ​កិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ ហើយ​សហគមន៍​អន្តរជាតិ​ត្រូវ​បន្ត​តាម​ដាន​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។ ទង្វើ​របស់​គណបក្ស​កាន់អំណាច​ដែល​ធ្វើច្បាប់​ថ្មី​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រទេស​ទាំង​នោះ។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៤ ​មិថុនា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG