Hello VOA៖ អ្នកច្បាប់ថាការសម្រេចទៅឬមិនទៅបោះឆ្នោតជាសិទ្ធិពលរដ្ឋគ្មានច្បាប់ដាក់ទោសទេ
អ្នកជំនាញខាងច្បាប់បានលើកឡើងថា ពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាដើម្បីជ្រើសរើសអ្នកតំណាងរាស្រ្តឬមិនទៅជាសិទ្ធិរបស់ពួកគេគឺមិនមានច្បាប់ណាដាក់ទោសទណ្ឌទេ រីឯការលើកឡើងពីការដាក់ទោសឬការប្រើប្រាស់វិធានការសងសឹកផ្នែករដ្ឋបាលមកលើអ្នកមិនទៅបោះឆ្នោតគ្រាន់តែជាការបញ្ចេញមតិរបស់បុគ្គលម្នាក់ឬក្រុមនោះប៉ុណ្ណោះ។ លោក សុខ សំអឿន មេធាវីនៃក្រុមហ៊ុនច្បាប់អម្រិន្ទបានបន្ថែមក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃច័ន្ទនេះថា ការអំពាវរបស់ឥស្សរជននយោបាយរហូតដល់ព្រះមហាក្សត្រគឺមិនមានអំណាចផ្លូវច្បាប់ដែលចាប់បង្ខំពលរដ្ឋត្រូវតែអនុវត្តតាមទេព្រោះគ្រប់គ្នាស្ថិតក្រោមរដ្ឋធម្មនុញ្ញដែលធានាសិទ្ធិសេរីភាពរបស់ពលរដ្ឋ៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១១ មិថុនា ២០១៨)