ហេឡូវីអូអេ៖ អ្នកនយោបាយគួរលើកកម្ពស់ឯកភាពជាតិខ្ពស់ជាងផលប្រយោជន៍ក្រុមបក្ស
អ្នកនយោបាយត្រូវដម្កល់បញ្ហាឯកភាពជាតិជាធំដោយខិតខំរៀបចំទស្សនៈវិស័យរួម កសាងស្ថាប័នជាតិឯករាជ្យរឹងមាំនិងកុំបំភ្លៃប្រវត្តិសាស្រ្តទៅតាមផលប្រយោជន៍របស់ក្រុមបក្សពួករៀងៗខ្លួនជាដើម។ នេះបើតាមការបញ្ជាក់របស់លោកអ៊ូវីរៈប្រធានវេទិការអនាគត។ លោកបានបន្ថែមថា ពលរដ្ឋកម្ពុជាធុញទ្រាន់នឹងជម្លោះវិលវល់របស់អ្នកនយោបាយហើយផ្តល់តម្លៃដល់ការឯកភាពជាតិនិងស្ថិរភាពរបស់ប្រទេស។ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ៤ មិថុនា ២០១៨)