Hello VOA៖ អ្នកវិភាគថាគឺគំនាបពីអ្នកនយោបាយទេ ដែលអាចបង្ខំឱ្យពលរដ្ឋបន្លំក្នុងការបោះឆ្នោត
អ្នកវិភាគមើលឃើញថាការបោះឆ្នោតខាងមុខនឹងមានសារៈសំខាន់ក្នុងការកំណត់លើភាពសកម្មរបស់អ្នកគាំទ្រនៃគណបក្សនីមួយៗនៅលើឆាកជាតិនិងអន្តរជាតិ ដូច្នេះហើយបានជាគណបក្សកាន់អំណាចធ្វើយុទ្ធនាការគ្រប់រូបភាពជំរុញឱ្យពលរដ្ឋទៅបោះឆ្នោតក្នុងពេលដែលគណបក្សសង្គ្រោះជាតិស្នើឱ្យពលរដ្ឋធ្វើពហិការ។ លោក យឿង សុធារ៉ា អ្នកឯកទេសខាងការបោះឆ្នោតបានបញ្ជាក់ថា អ្វីៗអាស្រ័យលើពលរដ្ឋកម្ពុជាក្នុងការសម្រេចធ្វើសកម្មភាពតាមបក្សណាគឺគ្មានអ្វីដែលអាចដាក់ទោសទណ្ឌពួកគាត់បានឡើយ។ លោកបន្ថែមថា អ្នកនយោបាយគួរតែមានភាពចាស់វស្សា ហើយជៀសវាងការគំរាមកំហែងនានារហូតដល់ពលរដ្ឋគ្មានជម្រើស។