ហេឡូវីអូអេ៖ អ្នកវិភាគថារដ្ឋាភិបាលជោគជ័យច្រើនលើផ្នែករូបវន្តតែមិនទាន់សម្រេចលើផ្នែកអភិបាលកិច្ចល្អ
រដ្ឋាភិបាលអណត្តិទី៥បានសម្រេចជោគជ័យជាច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវថ្នល់ ស្ពាននិងអគ្គិសនីក៏ដូចជាលើវិស័យឯកជនដែលមានសម្រួលច្បាប់និងការយកពន្ធដាជាដើម។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេបន្ថែមថា បញ្ហាអភិបាលកិច្ចល្អដែលជាបញ្ហាស្នូលនៅមិនទាន់ជោគជ័យលើការប្រយុទ្ធប្រឆាំងអំពើពុករលួយធំៗ ក្នុងខណៈពេលដែលអំពើពុករលួយតូចតាចមានការថយចុះដូចជាលើផ្នែកសេវារដ្ឋបាលសាធារណៈជាដើម៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ ឧសភា ២០១៨)