ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កម្ពុជា​ចាំបាច់​ត្រូវ​ប្រើ​វិធានការណ៍​ដោយ​ឥត​យោគយល់​លើ​អំពើ​ពុករលួយ​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​ប្រឆាំង​អំពើពុករលួយ លើក​ឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ពុករលួយ​នយោបាយ​នៅ​កម្ពុជា​បាន ចាំបាច់​ត្រូវ​តែ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​និង​ដោយ​ឥត​មាន​ការ​យោគយល់។​ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​ឧសភា​នេះ​យ៉ាង​ដូច្នេះ​ថា៖ «‍ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង គឺ​ត្រូវ​តែ​ឱ្យ​មាន​ឆន្ទៈ​មោះមុត ដើម្បី​យើង​ត្រូវតែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ពេញ​លេញ​ដោយ​មិន​មាន​ការ​​គិត​ថា​ប៉ះពាល់​ក្រុម​ខ្លួន​ឬ​សាច់ញាតិ​ខ្លួន​ទេ គឺ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត។ អា​ហ្នឹង​ គេ​ថា​ការ​អនុវត្ត​នីតិរដ្ឋ ដោយ​គ្មាន​ការ​យោគយល់។ គេ​ថា Zero Tolerance គឺ​អត់​អនុគ្រោះ​សោះ​តែ​ម្ដង»។ ​(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ២៤ ឧសភា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG