Hello VOA៖ សហគមន៍ជនជាតិភាគតិចនៅតែងឿងឆ្ងល់អំពីសេចក្ដីសម្រេចចិត្តលើវិវាទដីធ្លីភ្នំដោះក្រមុំ
តំណាងសហគមន៍ជនជាតិភាគតិច នៅតែមានចម្ងល់ចំពោះដំណោះស្រាយករណីវិវាទដីធ្លីមួយកន្លែងនៅតំបន់ទីសក្ការបូជារបស់សហគមន៍ជនជាតិដើមភាគតិចនៅមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ លោក យុន ឡូរ៉ង់ អ្នកសម្របសម្រួលសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី១៤ ខែឧសភានេះយ៉ាងដូច្នេះថា៖ «យើងរកដំណោះស្រាយច្រើនហើយ ហើយក៏មានការឯកភាពគ្នាជាសមូហភាព រហូតដល់មានក្រសួងវប្បធម៌ទទួលស្គាល់ហើយសម្រេចហើយ ប៉ុន្តែនៅតែការប្រជុំមួយដោយឡែកសម្រេចចិត្តផ្ទុយពីអ្វីដែលមានការសម្រេចដោយថ្នាក់ជាតិ»។ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ ឧសភា ២០១៨)