Hello VOA៖ កម្ពុជា នឹងស្ថិតក្រោមអំណាចផ្តាច់ការ បើការបោះឆ្នោតគ្មានប្រជាធិបតេយ្យ
អ្នកវិភាគនយោបាយកម្ពុជាម្នាក់អះអាងថា ទាល់តែការបោះឆ្នោតបែបប្រជាធិបតេយ្យ ទើបអាចឲ្យប្រទេសកម្ពុជាមិនស្ថិតនៅក្រោមបុគ្គល ឬ ក្រោមអំណាចផ្តាច់ការនិយម។ នេះបើតាមការអះអាងរបស់លោក គុជ ច័ន្ទលី អ្នកវិភាគនយោបាយក្នុងរដ្ឋម៉ារីលែនដ៍ (Maryland)។ លោកថ្លែងយ៉ាងដូច្នេះ ស្រដៀងគ្នាទៅនឹងការអះអាងរបស់អ្នករាយការណ៍ពិសេសរបស់អ.ស.បផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺលោកស្រី រ៉ូណា ស្មីត ដែលថា ការបោះឆ្នោតនៅកម្ពុជាគួរតែមានការចូលរួមពីគណបក្សជំទាស់ គឺគណបក្សសង្គ្រោះជាតិ និងមិនគួរមានការធ្វើទុក្ខបុកម្នេញនយោបាយដល់ក្រុមជំទាស់នោះទេ។ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី៣០ ខែមេសា ២០១៨)