Hello VOA៖ ពលករខ្មែរខ្លះនៅជប៉ុនត្អូញត្អែរពីការកេងប្រវ័ញ្ចក្នុងការងារ
មានពលករខ្មែរជាច្រើនពាន់នាក់ កំពុងតែបំពេញការងារនៅប្រទេសជប៉ុនក្រោមកម្មវិធីដែលអាចផ្តល់ចំណេះដឹងការងារដល់ពួកគេ ហើយអាចវិលត្រឡប់ទៅធ្វើការនៅប្រទេសកម្ពុជាវិញ។ ប៉ុន្តែមានពលករមួយចំនួនបានត្អូញត្អែរពីស្ថានភាពលំបាកក្នុងការងារ និងប្រាក់កម្រៃតិចតួចហើយអ្នកខ្លះបានរត់គេចខ្លួន។ ក៏មានអ្នកខ្លះទៀតស្វែងរកសិទ្ធិជ្រកកោណក្រោមហេតុផលនយោបាយនិងសេដ្ឋកិច្ច ប៉ុន្តែស្ថានទូតខ្មែរនៅប្រទេសជប៉ុនថា ការតវ៉ារបស់ពួកគេមិនឆ្លុះបញ្ចាំងពីការពិតនៅប្រទេសកម្ពុជាទេ។ លោក ហៃ វណ្ណា សកម្មជនសហគមន៍ខ្មែរនៅជប៉ុននិងលោកស្រី ស៊ា ណៃគួយបានបកស្រាយក្នុងកម្មវិធី Hello VOA៕ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី២៦ ខែមេសា ២០១៨)