Hello VOA៖ សង្គមស៊ីវិលថា រដ្ឋាភិបាលនៅតែរឹតត្បិតសិទ្ធិសេរីភាពអង្គការនិងសមាគម
ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារអប់រំនិងការពារសិទ្ធិសហគមន៍ លើកឡើងថា ពួកគេ នៅតែប្រឈមនឹងការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសនៅតាមមូលដ្ឋាន ដោយសារអាជ្ញាធរ នៅតែរារាំងនិងបង្កការរំខានដល់សកម្មភាពរបស់ពួកគេ។ ការលើកឡើងនេះ ធ្វើឡើង ក្រោយពីរដ្ឋាភិបាល បានបង្ក្រាបទៅលើគណបក្សជំទាស់ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលហ៊ានរិះគន់រដ្ឋាភិបាល នៅមុនពេលបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៩ មេសា ២០១៨)