Hello VOA៖ សេដ្ឋកិច្ចមានប្រៀបលើសន្តិសុខក្នុងគោលនយោបាយការបរទេសកម្ពុជា
សេដ្ឋកិច្ច គឺជាកត្តាកំណត់សំខាន់សម្រាប់គោលនយោបាយការបរទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្នុងពេលដែលសន្តិសុខមិនទាន់ជាបញ្ហាប្រឈមដ៏ធំដុំទេ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ីកំពុងតែឈានឡើងខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ដែលអាចមានឥទ្ធិពលដល់ការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលសហរដ្ឋអាមេរិកបានគ្រប់គ្រងផ្តាច់មុខ៨០ឆ្នាំមកហើយ។ ដូច្នេះវានឹងមានឥទ្ធិពលលើប្រទេសកម្ពុជាដែលជាប្រទេសតូចមួយ៕ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី០២ ខែមេសា ២០១៨)