Hello VOA៖ វិបត្តិនយោបាយកម្ពុជាបង្កការបារម្ភ ទោះបីសេដ្ឋកិច្ចនៅលូតលាស់
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃជាវិជ្ជមានពីការរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែក៏បានកត់សម្គាល់ពីការចំណាយកាន់តែច្រើនឡើងរបស់រដ្ឋាភិបាលកម្ពុជា ដែលមិនមានតុល្យភាពនឹងចំណូលនិងបញ្ហានយោបាយដែលអាចជាហានិភ័យផងដែរ។ លោក ឱក សេរីសោភក្តិ៍អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អយល់ថា អនុសាសន៍របស់ IMF ដែលធ្វើឡើងក្នុងស្ថានភាពកម្ពុជាមានវិបត្តិនយោបាយ និងជិតរៀបចំការបោះឆ្នោតនេះ គួរត្រូវបានយកចិត្តទុកដាក់ហើយអ្នកនយោបាយត្រូវព្យាយាមដោះស្រាយវិបត្តិនេះឱ្យបានឆាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់ការរីកចម្រើនរបស់កម្ពុជា៕ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី២៦ ខែមីនា ២០១៨)