ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ មន្ត្រី​សិទ្ធិ​មនុស្ស​ថា គួរមាន​អ្នក​ទទួល​ខុសត្រូវ​រឿង​អំពើ​ហិង្សា​ដីធ្លី​នៅ​ក្រចេះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អំពើ​ហិង្សា​កើតឡើង​នៅក្នុង​ស្រុកស្នួល​ខេត្តក្រចេះ​រឿង​ដីធ្លី​កាលពី​សប្តាហ៍​មុន គួរមាន​អ្នកលាលែង​ពីតំណែង ​និងការ​ទទួល​ខុសត្រូវ​លើ​ការផ្ទុះ​អំពើ​ហិង្សា​រឿង​វិវាទ​ដីធ្លី​​ រវាង​ប្រជាពលរដ្ឋ​និង​ក្រុមអាជ្ញាធរ​ចម្រុះ​នៅថ្ងៃ​ឈប់​សម្រាក​ចំថ្ងៃ ​៨ មីនា​ ជាទិវា​សិទ្ធិនារី​អន្តរជាតិ​នេះ។ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ការ​បង្ក​ឲ្យ​មានការ​រង​របួស​ស្នាម​ទាំង​ពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ ​សរុប​៩នាក់​ នេះ​ត្រូវ ​ក្រុមមន្ត្រី​សិទ្ធិ មនុស្ស​ដាក់ការ​ទទួល​ខុសត្រូវ​ទៅ​លើ​រដ្ឋាភិបាល ​ហើយ​លោក​ថាគួរ​មាន​អាជ្ញាធរ​លាលែង​ពីការ​ទាក់​ទងនឹង​អំពើ​ហិង្សា​នេះ​និងស្រាវ​ជ្រាវ​រក​អ្នក​ទទួល​ខុស​ត្រូវមក​ទទួល​ខុសត្រូវ​ចំពោះ​រឿងកើត​ឡើងនេះ​ដើម្បីកុំ​ឲ្យ​បញ្ហា​បែប​នេះ​កើតឡើង​នៅ​ថ្ងៃ​ក្រោយ​​ទៀត។​ នេះ បើ​តាមការ​អះអាង​របស់​លោក​អំ សំអាត ​ប្រធាន​បច្ចេក​ទេស​ឃ្លាំមើល​ បញ្ហា​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ដែល​បាន​ថ្លែង​ប្រាប់​កម្មវិធី ​Hello VOA ​កាលពី​យប់​ថ្ងៃ​ច័ន្ទ។ បញ្ហា​វិវាទ​ដីធ្លី​ដែល​ចាប់ផ្តើម​កើតឡើង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ​ត្រូវគេ​ចាត់ ទុកថា​ជារឿង​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ ​ទោះជា​មាន​ការបង្កើត​អាជ្ញាធរ​ ស្ថាប័ន​នានា​វាស់វែងឬ ផ្តល់​បណ្ណ​កម្ម​សិទ្ធិ​ក្តី៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ១២ ខែមីនា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG