ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកជំនាញ​រំឭក​ពី​ភាពស្រប​ច្បាប់​របស់​រដ្ឋាភិបាល​មុន​ការបោះឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការបោះឆ្នោត​តាម​បែប​សេរី​និយម​ពហុបក្ស កំណត់​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល​មួយ ហើយ​លោក​រំឭក​ឲ្យ​ដឹង​ជាមុន​ថា កម្ពុជា​នឹង​មាន​បញ្ហា​អំពី​រឿង​ភាពស្រប​ច្បាប់​ និង​ការ​មិន​ទទួល​ស្គាល់​ជា​អន្តរជាតិ បើ​ការបោះឆ្នោត​ខាងមុខ​គ្មាន​គោលការណ៍​សេរី​និយម ពហុ​បក្ស​ទេ។ នេះ​បើ​តាម​ការអះអាង​របស់​លោក គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល។ លោក​អះអាង​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​កំណត់​ពី​គោលការណ៍​សេរី​និយម ពហុបក្ស​តាម​គោលការណ៍​ដែល​កម្ពុជា​ព្រម​ទទួល​យក​ចាប់តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស។​ លោក​បាន​បន្ថែម​ថា ពហុបក្ស​គឺ​មិន​ផ្តោត​ទៅ​លើ​តែ​ចំនួន​ទេ តែ​ត្រូវ​មើល​ពី​កម្លាំង​នៃ​គណបក្ស​ផងដែរ ដែល​គេ​ចង់សំដៅ​ថា គណបក្ស​ជំទាស់​ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត ហើយ​ឲ្យ​ពលរដ្ឋ​មាន​ការ​ជ្រើសរើស​បាន។ លោក​បន្ត​ទៀត​ថា មក​ដល់​ពេល​នេះ​ប្រទេស​មហា​អំណាច​យ៉ាងតិច​ពីរ គឺ​ស.រ.អា និង​សហភាព​អឺរ៉ុប​បាន​កាត់​ផ្តាច់​ជំនួយ​បោះឆ្នោត​រួច​ហើយ ដោយសារ​ការធ្វើ​ទុក្ខ​បុកម្នេញ​នយោបាយ៕(លោក សុខ ខេមរា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ០៩ ខែមីនា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG