Hello VOA៖ ទណ្ឌកម្មនៅតូចតាចដោយសារផលប្រយោជន៍របស់អន្តរជាតិ
ទណ្ឌកម្មពីសហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានលក្ខណៈធំដុំនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ វីរៈ ប្រធានវេទិការអនាគតក្នុងកម្មវិធី Hello VOA។ លោកវីរៈ បន្ថែមថា ទណ្ឌកម្មនេះធ្វើឡើងដោយសន្សឹមៗព្រោះប្រទេសដែលធ្វើខុសពីលទ្ធិប្រជាធិបតេយ្យមានច្រើន សហគមន៍អន្តរជាតិមិនទាន់មូលមតិតែមួយដោយគិតផលប្រយោជន៍រៀងៗខ្លួន និងប្រទេសចិនដែលនៅរង់ចាំទាញយកផលប្រយោជន៍ពីការដាក់ទណ្ឌកម្ម៕ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ០៥ ខែមីនា ២០១៨)