ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ មេដឹកនាំ​បក្ស​ជំទាស់​ថា ពលរដ្ឋ​ខ្មែរ​នឹង​រើ​បំរះ​បើ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដូច​ទសវត្សរ៍​១៩៨០


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ​អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​នៅក្នុង​កម្មវិធី Hello VOA នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ត្រូវ​គិត​ពិចារណា​ឡើងវិញ​ចំពោះ​ការដាក់​ទណ្ឌកម្ម ការកាត់ជំនួយ​ពី​សហរដ្ឋអាមេរិក​ និង​ពី​សហភាព​អឺរ៉ុប​ ដោយសារ​ថា ពលរដ្ឋ​ចង់បាន​ភាព​ស៊ីវិល័យ ​មិន​ចង់​បាន​ការដឹកនាំ​បែប​កុម្មុយនីស្ត​ក្នុង​ទសវត្សរ៍​១៩៨០​ ត្រូវ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ទេ។ លោក​ថា ​បើ​ពលរដ្ឋ​រង​គំនាប​សេដ្ឋកិច្ច​ ពលរដ្ឋ​នឹង​រើ ហើយនឹង​ងើប​ឡើង។ លោក​ អេង ឆៃអ៊ាង​ថ្លែង​ដូចនេះ ក្នុងពេល​ដែល​ស.រ.អា បាន​សម្រេច​កាត់ជំនួយ​ខ្លះ​សម្រាប់​កម្ពុជា​ ដូចជា​ការប្រុង​ប្រៀប​របស់​សហភាព​អឺរ៉ុប​ដែរ ដោយសារ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ ដើរថយ​ក្រោយ ​ក្រុម​ជំទាស់ ​អង្គការ​សង្គម ស៊ីវិល ​ហើយនឹង​អ្នកសារ​ព័ត៌មាន​ឯករាជ្យ​ត្រូវ​រងការ​ធ្វើទុក្ខ​បុកម្នេញ៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ០១ ខែមីនា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG