Hello VOA៖ វាគ្មិនខ្វែងគំនិតគ្នាលើវិធីសាស្ត្រ ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា
វាគ្មិនដែលចូលរួមក្នុងកម្មវិធី Hello VOA កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តែងគំនិតខុសគ្នា ដោយខ្លះបានលើកឡើងថា គណបក្សសង្គ្រោះជាតិ គួរតែបន្តស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ប៉ុន្តែខ្លះទៀត ឲ្យយោបល់ថាប្រជាពលរដ្ឋខ្មែរ គួរតែឈប់រំពឹងលើបរទេស ដើម្បីដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ លោក សេក កុសល នាយកអង្គការសភាខ្មែរអន្តរជាតិ មកពីរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ថ្លែងថា ពលរដ្ឋគួរតែសម្រេចខ្លួនឯងថា តើត្រូវប្តូរ ឬ ត្រូវរក្សាទុករដ្ឋាភិបាលសព្វថ្ងៃ៕ (លោក សាយ មុន្នី, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ២៨ ខែកុម្ភៈ ២០១៨)