ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មប្រទេសកម្ពុជា


សហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មប្រទេសកម្ពុជា
សូម​រង់ចាំ

No media source currently available

0:00 0:01:55 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅថ្ងៃចន្ទនេះ សហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជាបន្ទាប់ពីគណបក្សកាន់អំណាចនិយាយថា ខ្លួនបានអាសនៈទាំងអស់ពីការបោះឆ្នោតព្រឹទ្ធសភាដែលអ្នកគាំទ្រគណបក្សប្រឆាំងត្រូវបានដកហូតសិទ្ធិបោះឆ្នោត។ អ្នកស្រី Federica Mogherini មេដឹកនាំគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានប្រាប់សន្និសីទព័ត៌មានថា ក្រុមប្រឹក្សាបានពិចារណាវិធានការប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលអ្នកការទូតនិយាយថា ជាការព្រមានលោកនាយករដ្ឋមន្រ្តីហ៊ុនសែន ដែលកាន់អំណាចជាងបីទសវត្សរ៍ថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាចប្រឈមនឹងការដាក់ទណ្ឌកម្ម។ លោក Mogherini ក៏បាននិយាយផងដែរថា ជំនួយហិរញ្ញវត្ថុដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានផ្អាករួចហើយ។ អ្នកស្រីបន្តថា សហភាពអឺរ៉ុបកំពុងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធលើទំនិញគ្រប់បែបយ៉ាងលើកលែងអាវុធសម្រាប់ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធនៅទីផ្សារអឺរ៉ុបដែលមានប្រជាជនប្រមាណ ៥០០លាននាក់។ គណបក្សប្រឆាំងដ៏សំខាន់នៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកាលពីខែវិច្ឆិកាឆ្នាំមុនតាមសំណើរបស់រដ្ឋាភិបាលហើយសមាជិកសភា៥៥រូបនិងសមាជិកក្រុមប្រឹក្សាឃុំ ៥០០៧នាក់បាត់សិទ្ធិបោះឆ្នោតព្រឹទ្ធសភានេះ។ ការរំលាយនេះធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនលោកកឹម សុខាមេដឹកនាំគណបក្សសង្គ្រោះជាតិដោយចោទថា គ្រោងនឹងផ្តួលរំលំរដ្ឋាភិបាលដោយមានជំនួួយពីអាមេរិក ជាការចោទប្រកាន់ដែលលោកកឹម សុខានិងអាមេរិកបដិសេធ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG