ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ឃ្លាំ​មើល​ពន្យល់​អំពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា​និង​ការ​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​ផ្តាច់មុខ​ដោយ​បក្ស​តែ​មួយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដោយសារ​តែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​សមាជិក​សភា​ត្រូវ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ចង់​ឃើញ ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ត្រូវ​ធ្វើ​ឲ្យ​រួច​ជាស្រេច​ដើម្បី​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​ការ​សម្រេច​ចិត្ត​បែប​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្ទៀង​ផ្ទាត់​របស់​រដ្ឋ​ ការ​បំពេញ​មុខនាទី​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​ ការ​គេច​ផុត​ពី​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​ណា​មួយ​កាន់​កាប់​អំណាច​នីតិប្បញ្ញត្តិ ​នីតិប្រត្តិបត្តិ​ផ្តាច់មុខ​តែម្នាក់​ឯង។​ សូម​ស្តាប់​ការ​បកស្រាយ​បន្ថែម​របស់​លោក ​កន សាវាង្ស​ អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ក្នុង​កម្មវិធី ​Hello VOA ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៥ កុម្ភៈ ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG