Hello VOA៖ គ.ជ.បបញ្ជាក់សារជាថ្មីថា ការបោះឆ្នោតជាតិនៅខែកក្កដានឹងធ្វើឡើងតាមការគ្រោងទុក
ខណៈដែលការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ មានភាពចម្រូងចម្រាសខ្លាំង ដោយសារតែអវត្តមានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ បានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃទី១៤ ខែកុម្ភៈ យ៉ាងដូច្នេះថា៖ «គ្មាននរណាម្នាក់មានសិទ្ធិមករារាំងការងាររបស់គ.ជ.ប បានទេ ជាពិសេសគ.ជ.ប កំពុងដំណើរការការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឺទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយនិងបន្តដំណើរទៅតាមប្រតិទិនការងាររបស់ខ្លួនសម្រាប់ដំណើរឆ្ពោះទៅរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ កុម្ភៈ ២០១៨)