Hello VOA៖ សកម្មជនស្នើឲ្យមានការវែកមុខអ្នកនៅពីក្រោយការបាញ់សម្លាប់មន្ត្រីបរិស្ថាន៣នាក់
អ្នកការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជាសម្តែងមន្ទិលអំពីការស៊ើបអង្កេតទៅលើជនដៃដល់នៃការបាញ់សម្លាប់មន្ត្រីការពារបរិស្ថាន៣នាក់នៅខេត្តមណ្ឌលគីរីកាលពីពេលថ្មីៗនេះ ដោយស្នើឲ្យមានការវែករកមុខជនដែលអាចនៅពីក្រោយនៃឃាតកម្មនេះ។ លោក ឆឺយ ឧត្តមរស្មី នាយកអង្គការការពារធនធានធម្មជាតិបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១២ ខែកុម្ភៈនេះ យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធជាមួយនឹងមន្ត្រីដែលត្រូវបានបាញ់សម្លាប់៣នាក់ហ្នឹង ខ្ញុំជឿថា នៅពីក្រោយខ្នងហ្នឹង ក៏មានរឿងអាថ៌កំបាំងច្រើនដែរនៅខេត្តមណ្ឌលគីរីហ្នឹង។ ខ្ញុំគិតថា គេអាចបំបិទមាត់គាត់ [លោកទាំងបីនាក់] ពីបញ្ហាឈើចេញទៅវៀតណាម»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ កុម្ភៈ ២០១៨)