Hello VOA៖ អ្នកជំនាញថា កម្ពុជាត្រូវបង្កើនសុចរិតភាពនិងតម្លាភាពក្នុងការងារ
រដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តតាមការសន្យារបស់ខ្លួនក្នុងការកែទម្រង់ ដើម្បីធានាតម្លាភាពនិងសុចរិតភាពក្នុងការងារដោយជៀសវាងការផ្តល់បុណ្យសក្តិដល់មន្ត្រីនានាជាថ្នូរនឹងការទិញដូរដោយផលប្រយោជន៍។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះថា ការដោះដូរ និងដំឡើងបុណ្យសក្តិដោយសារផលប្រយោជន៍ នឹងនាំឱ្យមានការអាក់អន់ចិត្តដល់អ្នកដែលមានសមត្ថភាពហើយអាចឈានទៅលែងស្តាប់មេដឹកនាំ។ ទន្ទឹមនឹងនោះដែរ មន្ត្រីដែលប្រើប្រាស់លុយកាក់ទិញដូរបុណ្យសក្តិ នឹងត្រូវប្រឹងរកលុយវិញតាមរយៈទង្វើមិនត្រឹមត្រូវតាមផ្លូវច្បាប់ជាច្រើនដែលធ្វើបាបពលរដ្ឋ គឺមិនបម្រើពលរដ្ឋទេ។ (លោក ម៉ែន គឹមសេង, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ២២ មករា ២០១៨)