ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក ព្រាប កុល ​ថា បទបញ្ជា​ប្រធានាធិបតី​អាមេរិក នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការកំណត់​ឈ្មោះ​បុគ្គល​ពុករលួយ​បន្ថែម​ទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លោក ព្រាប កុល ថ្លែង​ថា​ សេចក្ដី​សម្រេច​ឬ​បទបញ្ជា​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ ដែល​បាន​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​កំណត់​នូវ​ចំនួន​បុគ្គល ឬ មន្ត្រី​ពុករលួយ​ច្រើន​ថែម​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ពិភពលោក។ លោក​ថ្លែង​ទៀត​ថា «‍បទបញ្ជា​ប្រធានាធិបតី​នេះ វា ​Set Precedent មាន​ន័យ​ថា វា​កំណត់​ឲ្យ​មាន​នូវ​វិធានការ​ហ្នឹង។ កាលណា​មាន​១៣​នាក់ វា​អាច​មាន​បន្តបន្ទាប់​ទៀត មាន​ឡើង​ទៅ​ដល់​១៥ ទៅ​២០ ឡើង​ទៅ​៣០។ មាន​១៣​ប្រទេស​ វា​អាច​ឡើង​ទៅ​២០ ទៅ​៣០​ឬ​៤០​ប្រទេស។ អញ្ចឹង​អា​ហ្នឹង​ វា​បាន​បង្ហាញ​នូវ​គំរូ​នៃ​វិធានការណ៍​មួយ​ដែល​នឹង​បើកផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​បែប​ហ្នឹង​ជាបន្តបន្ទាប់​ទៀត»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ មករា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG