Hello VOA៖ អ្នកវិភាគថា កិច្ចសហការក្នុងអនុមហាតំបន់មេគង្គរំពឹងថានឹងបង្កើនការអភិវឌ្ឃន៍ សមាជិកអាស៊ានថ្មី
កិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់ទន្លេមេគង្គ នឹងផ្តល់ការអភិវឌ្ឃន៍ ផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម ដល់សមាជិកអាស៊ានថ្មី តាមដងទន្លេមេគង្គ ដើម្បីកាត់ បន្ថយគម្លាតនៃការអភិវឌ្ឃន៍រវាងប្រទេសក្នុងប្លុកនេះ។ នេះបើតាមការអះអាងរបស់លោក បណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់។ ប្រទេសទាំងនេះ ត្រូវគេដឹងថា កំពុងមានបញ្ហាខ្លះដោយសារការសាងសង់វារីអគ្គិសនី ហើយធ្វើឲ្យ ប៉ះទង្គិចដល់ប្រទេសមេគង្គក្រោម។ ប្រទេសដែលមានការអភិវឌ្ឃន៍តិចជាងគេ ចំនួន៤ គឺកម្ពុជា វៀតណាម ឡាវ និងភូមា។ ក្រុមមេដឹកនាំប្រទេសទាំងបួននិងប្រទេសចិនគ្រោងនឹងជួបប្រជុំគ្នាក្នុងប្រទេសកម្ពុជានៅសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាបន្ថែមអំពីកិច្ចសហការនេះ៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ០៤ មករា ២០១៨)