ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ វាគ្មិន​ថា ការ​ប្តេជ្ញា​របស់​មេដឹកនាំ​អាស៊ាន​ចំពោះ​ពលករ​ចំណាក​ស្រុក​មិន​គ្រប់គ្រាន់​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​អ្នក​តំណាងរាស្ត្រ​ដែល​បាន​តស៊ូ​មតិ​អំពី​បញ្ហា​ពលករ​ចំណាក​ស្រុក បាន​ទទូច​ឲ្យ​មេដឹកនាំ​អាស៊ាន​ទាំង១០​ប្រទេស​រួមទាំង​កម្ពុជា​ផង ឲ្យ​ធ្វើជា​ច្បាប់​សម្រាប់​អនុវត្តន៍​ក្នុង​ការការពារ​ពលករ​ចំណាក​ស្រុក​ជាង​១០លាន​នាក់​ទាំង​ក្នុង​តំបន់​អាស៊ាន ចំនួន​៧លាន​នាក់ និង​តំបន់​អាស៊ី​ផ្សេង​ទៀត​មាន​ចំនួន​៣លាន​នាក់។ លោកស្រី​អះអាង​ថា ការប្តេជ្ញាចិត្ត​ជា​ឯកច្ឆន្ទ​របស់​មេដឹកនាំ​អាស៊ាន​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣១​នៅ​ឯ​ប្រទេស​ហ្វីលីពីន ​កាលពី​ខែវិច្ឆិកា​ជារឿង​មួយ​ដែល​ប្រទេស​ខ្លះ​អាច​អនុវត្ត ឬ មិន​អនុវត្ត​តាម​ការសម្រេច​ចិត្ត​នោះ​ក៏​បាន តែ​បើ​តាក់តែង​ជា​ច្បាប់​នោះ​ជា​រឿង​ប្រាកដ​និយម​ជាង៕ (លោក សុខ ខេមរា, វ៉ាស៊ីនតោន, ២៨ ធ្នូ ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG