ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​សហការ​របស់​ពលរដ្ឋ​​​ជាមួយ​អាជ្ញាធរ​ចាំបាច់​ដល់​​​ប្រសិទ្ធភាព​នៃ​វិធានការ​​គ្រប់គ្រង​សំរាម​និង​អនាម័យ​ក្នុង​ទី​ក្រុង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បញ្ហា​ការ​គ្រប់គ្រង​សំរាម​និង​បង្កើន​អនាម័យ​​នៅ​តាម​ទី​ក្រុង ជា​បញ្ហា​ចោទ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា ហើយ​​ធនាគារ​ពិភពលោក​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ធ្វើ​កំណែ​ទម្រង់​​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​និង​អនាម័យ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ ​បាន​ថ្លែង​​ក្នុង​កម្មវិធី Hello VOA «អភិបាលកិច្ច​ល្អ‍» ​ថា ស្ថានភាព​អនាម័យ​និង​ការ​គ្រប់គ្រង​សំរាម​នៅ​​ប្រទេស​កម្ពុជា​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​មិន​ទាន់​បាន​ប្រសើរ​​ទេ​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​មក​នេះ​ជា​ពិសេស​​មាន​បញ្ហា​ច្រើន​នៅ​រដូវ​វស្សា ហើយ​ជំហាន​បន្ទាប់​ក្នុង​ការ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​ គឺ​ពលរដ្ឋ​ត្រូវ​សហការ​ឲ្យ​បាន​ខ្លាំង​​ជាមួយ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ដើម្បី​អនុវត្ត​គម្រោង​​បង្កើន​អនាម័យ​ថ្មីៗ។​ អ្នក​វិភាគ​រូប​នេះ​បាន​​លើក​​ឧទាហរណ៍​ជាក់ស្តែង​អំពី​​ការ​សហការ​​ជោគជ័យ​រវាង​ពលរដ្ឋ ក្រុមហ៊ុន​​​​ស៊ីនទ្រី​ និងអាជ្ញាធរ​រាជធានី ដែល​​ស្នើ​​សុំ​ឲ្យ​ពលរដ្ឋ​ជាវ​ធុង​សំរាម​ខ្ពស់​​មាន​កង់ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​ដល់​ការ​គ្រប់គ្រង​សំរាម​នៅ​​ផ្សារ​ទូលទំពូង។ លោក​​ ឱក សេរីសោភក្តិ៍​ ក៏​បាន​លើក​ឡើង​ថា ​ការ​ផាកវិន័យ​​និង​ការ​អប់រំ​ជា​វិធានការ​​បន្ទាប់​សំខាន់​​ផង​ដែរ​សម្រាប់ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​សំរាម​ ខណៈ​ដែល​ទីក្រុង​មាន​អ្នក​ចំណូល​​ថ្មី​ពី​តំបន់​​ជនបទ​កាន់​តែ​ច្រើន​ឡើង​។ (សឹង សុផាត, Hello VOA «អភិបាលកិច្ច​ល្អ‍», វ៉ាស៊ីនតោន/ភ្នំពេញ, ២៥ ធ្នូ ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG