ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ស្រាវជ្រាវ​ពិបាក​រក​ព័ត៌មាន​ពី​ក្រុមហ៊ុន​ចិន​ ដែល​វិនិយោគ​លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​វិស័យ​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា ពួកគេ មាន​ការ​ពិបាក​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ក្រុម​ហ៊ុន​ចិន ដែល​វិនិយោគ​លើ​វិស័យ​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា។ ការ​លើកឡើង​នេះ ​ធ្វើ​ឡើង​ ក្រោយ​ពី​អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​របាយការណ៍​ថ្មី​មួយ​កាល​ពី​ពេល​ថ្មី​នេះ អំពី​ការ​វាយតម្លៃ​ហានិភ័យ​ក្នុង​ដំណើរការ​ផ្ដល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​របស់​កម្ពុជា។ លោក ប៉ិច ពិសី នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ធ្នូ​នេះ​យ៉ាង​ដូច្នេះ​ថា៖ «‍យើង​ពិបាក​ក្នុង​ការ​ដឹង​អំពី​ដំណើរការ​នៃ​ការ​សហប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ចិន​និង​ប្រតិបត្តិការ​របស់​ពួកគាត់​ណាស់​ក្នុង​ប្រទេស​របស់​យើង។ ទាក់​ទង​នឹង​ការ​ស្រាវជ្រាវ​ដែល​យើង​ធ្វើ​​នេះ គឺ​យើង​ព្យាយាម​ទាក់ទង​ច្រើន​លើក​ច្រើន​សារ​ជាមួយ​ក្រុមហ៊ុន​ចិន ជាមួយ​នឹង​សមាគម​ចិន​ជាដើម ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​ក្នុង​ការ​ចូលរួម​បកស្រាយ​បញ្ហា​ក្នុង​ការ​រុករក​រ៉ែ​នេះ​ ក៏​ប៉ុន្តែ គាត់​មិន​មាន​ការ​ចូលរួម​ទេ។ អញ្ចឹង​ យើង​មិន​មាន​​ព័ត៌មាន​ ឬ​ព័ត៌មាន​ហ្នឹង ស្រពិចស្រពិល​មែនទែន​ទាក់​ទង​នឹង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​នេះ»។ ​(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ ធ្នូ ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG