Hello VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងចង់ឲ្យកម្ពុជាងាកមកប្រកាន់មាគ៌ាប្រជាធិបតេយ្យឡើងវិញ
ក្រុមសកម្មជនដែលតស៊ូមតិទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋកម្ពុជា ថ្លែងថា ការដាក់បម្រាមទិដ្ឋាការ មិនឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចូលក្នុងទឹកដីសហរដ្ឋអាមេរិកនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូនេះ៖ «ដាក់ប៉ប៉ិនហ្នឹង លោក ហ៊ុន សែន គាត់អត់ញញើតញញើមទេ អញ្ចឹង យើងចង់ពន្យល់ប្រាប់ពួកគាត់[សភា ព្រឹទ្ធសភា និងរដ្ឋាភិបាលអាមេរិក]ថា ត្រូវតែគាបបន្ថែមទៀត ដាក់ទណ្ឌកម្មណាផ្សេងទៀត ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង ងាកមកគោរពគោលការណ៍សិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យឡើងវិញ »។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ ធ្នូ ២០១៧)