Hello VOA៖ អ្នកវិភាគកិច្ចការតំបន់ថា សមាគមអាស៊ានកំពុងរង់ចាំមើលថាតើអាមេរិកឲ្យតម្លៃលើអាស៊ានដល់កំរិតណាទៅអនាគត
អ្នកវិភាគកិច្ចការតំបន់និយាយថា រដ្ឋបាលលោកប្រធានាធិបតីស.រ.អា Donald Trump ប្រើពាក្យ Indo-Pacific ជំនួសពាក្យ អាស៊ីប៉ាស៊ីហ្វិក ដើម្បីជំរុញតួនាទីរបស់ប្រទេសឥណ្ឌា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីទប់ឥទ្ធិពលរបស់ចិន ក្នុងតំបន់នេះ។ លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ថ្លែងថា បណ្តាប្រទេសជាសមាជិកអាស៊ាន កំពុងតែរង់ចាំមើលថាតើស.រ.អា នឹងយកអាស៊ានទៅដាក់នៅក្នុងទស្សនវិស័យថ្មីនេះ ដល់កំរិតណា ហើយឲ្យតម្លៃអាស៊ានដល់កំរិតណា។ លោក វណ្ណារិទ្ធថ្លែងទៀតថា ផ្អែកទៅលើទំនាក់ទំនង ដែលកាន់តែល្អប្រសើរឡើង រវាងស.រ.អា និងប្រទេសវៀតណាម អាមេរិកនៅតែបន្តផ្តល់តួនាទីសន្តិសុខក្នុងតំបន់ ហើយនឹងជាអ្នកផ្តល់ឬធានាសន្តិសុខក្នុងតំបន់៕ (លោក ប៉ូច រាសី, វ៉ាស៊ីនតោន, ០៧ ធ្នូ ២០១៧)