Hello VOA៖ លោកអ៊ូ វីរៈថា ជំនួយចិនសប្បាយពេលខ្លី តែអាចទុក្ខភ័យពេលយូរ
អ្នកវិភាគព្រួយបារម្ភថា កម្ពុជាអាចធ្លាក់ចូលក្រោមឥទ្ធិពលប្រទេសចិនកាន់តែជ្រៅទៅៗតាមរយៈការវិនិយោគ និងទទួលយកកម្ចីរបស់ចិនកាន់តែច្រើនឡើងៗ ហើយអាចនឹងត្រូវប្រទេសមហាអំណាចអាស៊ីមួយនេះយកប្រៀបជាងកាន់តែខ្លាំងឡើងៗនៅពេលដែលកម្ពុជាឯកោរពីសហគមន៍អន្តរជាតិ។ លោកអ៊ូ វីរៈស្ថាបនិកនិង ជាប្រធានវេទិកាអនាគតយល់ថា ជំនួយ និងការវិនិយោគទុនចិនជាការសប្បាយរីករាយមួយសម្រាប់កម្ពុជាក្នុងរយៈពេលខ្លី ប៉ុន្តែកម្ចីរបស់ចិនមួយចំនួនគឺវិលវល់តែក្នុងរង្វង់ក្រុមហ៊ុនចិនប៉ុណ្ណោះ ដោយកម្ពុជាមិនមានសិទ្ធិអ្វីសម្រេចលើការទិញសេវាឬកំណត់គុណភាពអ្វីផ្សេងក្រៅពីរបស់ចិនឡើយ។ (លោក ម៉ែន គឹមសេង, វ៉ាស៊ីនតោន, ០៤ ធ្នូ ២០១៧)