ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​វិភាគ​ថា ​ឯកភាពជាតិ​ខ្មែរ​នឹង​កើតមាន​ ដរាបណា​កម្ពុជា​វិល​​មក​រក​លទ្ធិ​ប្រជាធិបតេយ្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកវិភាគ​កម្ពុជា​ម្នាក់​គឺ​លោក​ បណ្ឌិត​ ឡៅ ម៉ុងហៃ​ បាន​ព្រមាន​ឲ្យ​ដឹង​ថា​កម្ពុជា​នឹង​មាន​ភាព​ច្របូកច្របល់​ នៅ​ពេល​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ទុក្ខ​បុកម្នេញក្រុម​នយោបាយ​ជំទាស់​ ដែល​លោក​សង្កត់ធ្ងន់​ថា ជា​ការ​ដើរ​ឆ្ងាយ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ។​ លោក​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​មានការ​មិន​សប្បាយ​ចិត្ត ចូលរួម​ការ​ប្រឆាំង​តាមរបៀប​ស្ងៀមស្ងាត់​នឹង​ចំណាត់​ការ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដែល​លោក​ថា មិនធ្លាប់​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​រាប់​សិប​ឆ្នាំ​កន្លង​មក​ទេ។ តែ​មន្ត្រី​រដ្ឋាភិបាល ​លោក​ ផៃ ស៊ីផាន ​បាន​ចោទ​ប្រកាន់​ក្រុមជំទាស់​ថា ជា​អ្នកធ្វើ ឲ្យ​មាន​ការ​បែក​បាក់​ឯកភាព​ជាតិ។ ​(លោក សុខ ខេមរា, វ៉ាស៊ីនតោន, ៣០ វិច្ឆិកា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG