Hello VOA៖ អ្នកវិភាគថារដ្ឋាភិបាលត្រូវតែទទួលខុសត្រូវនិងបង្ហាញលទ្ធផលជាងមុនលើកំណែទម្រង់
កំណែទម្រង់នៅក្នុងប្រទេសកម្ពុជានឹងនៅតែបន្តទៅមុខ ហើយរដ្ឋាភិបាលត្រូវតែធ្វើឱ្យបានលឿនបើមិនដូច្នេះទេ គឺគណបក្សកាន់អំណាចជាអ្នកទទួលខុសត្រូវតែម្នាក់ឯងលើការស្តីបន្ទោសនានាដោយសារតែគណបក្សប្រឆាំងដ៏ធំត្រូវបានរំលាយហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ។ លោកឱក សេរីសោភក្តិ៍អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOAនៅថ្ងៃច័ន្ទនេះថា លោកសង្ឃឹមថា កំណែទម្រង់លើវិស័យជាច្រើនដូចជារដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ពន្ធដា ការងារ និងមុខងារសាធារណៈនឹងនៅបន្តបើទោះបីជាទណ្ឌកម្មអន្តរជាតិអាចនឹងធ្លាក់មកលើប្រទេសកម្ពុជាក៏ដោយ៕ (លោក ម៉ែន គឹមសេង, Hello VOA វ៉ាស៊ីនតោន, ២៧ វិច្ឆិកា ២០១៧)