Hello VOAពិសេស៖ លោកសម រង្ស៊ី ចេញយុទ្ធសាស្រ្តបីជំហានសម្រាប់ដោះស្រាយវិបត្តិនយោបាយកម្ពុជា
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានដាក់ចេញយុទ្ធសាស្រ្តបីចំណុចក្នុងការដោះស្រាយវិបត្តិនយោបាយកម្ពុជា ដែលក្នុងនោះមានការស្នើឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា និងត្រូវដោះស្រាយវិបត្តិនេះជាកញ្ចប់ដោយមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារ។ លោក សម រង្ស៊ី បញ្ជាក់ថា លោកមិនទទួលយកការសម្រេចរបស់តុលាការកំពូលដែលរំលាយគណបក្សប្រឆាំងនេះទេ។ លោកបន្ថែមថា ពលរដ្ឋកម្ពុជាអាចនឹងបញ្ចៀសការដាក់ទណ្ឌកម្មនេះបានដោយការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែង ឬ ប្តូរគោលជំហរ។ (លោក ម៉ែន គឹមសេង, Hello VOA វ៉ាស៊ីនតោន, ១៧ វិច្ឆិកា ២០១៧)