Hello VOA៖ អ្នកវិភាគថា បក្សកាន់អំណាចលេងល្បែងប្រថុយនឹងសម្ពាធក្នុងស្រុក និងអន្តរជាតិ
អ្នកវិភាគថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ស្លាប់ ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិទេពីព្រោះឆន្ទៈរបស់ពលរដ្ឋនៅតែស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ដែលមិនអាចនឹងបំបាត់បានដោយងាយៗទេ។ ប៉ុន្តែពួកគេយល់ថា ការរំលាយនេះគឺជា ការប្រថុយប្រថានមួយដែលអាចនឹងរងសម្ពាធខាងសេដ្ឋកិច្ចពីអន្តរជាតិ។ លោកមាស នី និងលោកអ៊ូ វីរៈ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថា រដ្ឋាភិបាលនឹងត្រូវធ្វើការដ៏លំបាកមួយក្នុងការបំពេញចិត្តពលរដ្ឋជាង៣លាននាក់ ដែលគាំទ្រគណបក្សប្រឆាំងហើយមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលក្នុងពេលកន្លងមក។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១៦ វិច្ឆិកា ២០១៧)