ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សល់​១៤ថ្ងៃ​ តែ​សម្រេច​បាន​តិចតួច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​ប្រឆាំង​បាន​ត្អូញត្អែរ​ពី​ការ​រឹតត្បិត​លើ​សកម្មភាព​ឃោសនា​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅចុះ​ឈ្មោះ​បោះឆ្នោត ដែល​ជា​កត្តា​នាំ​ឱ្យ​ចំនួន​ពលរដ្ឋ​ចុះឈ្មោះ​មាន​តិចតួច​ ប៉ុន្តែ​ពួកគេ​លើក​ទឹកចិត្ត​ពលរដ្ឋ​​ឱ្យមាន​ក្តី​សង្ឃឹម​ត្រូវ​បន្ត​ទៅ​ចុះ​ឈ្មោះ​ក្នុង​ពេល​ដែល​កាល​បរិច្ឆេទ​ចុង​ក្រោយ​នៅ​សល់​តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ។ លោក សោ ចាន់ដេត​ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ភ្លើង​ទៀន​ បាន​បន្ថែម​ថា ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​ បាន​បាត់​អស់​ឱកាស​ចុះ​ឈ្មោះ​បោះឆ្នោត​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ដោយសារ​នីតិវិធី​ស្មុគស្មាញ​ ហើយ​ពួកគេ​គ្មាន​លទ្ធភាព​វិល​ត្រឡប់​ទៅ​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត។ មាន​ពលរដ្ឋ​ចំនួន​៤៤៨.៤១០​នាក់​ ក្នុង​ចំណោម១,៦លាន​នាក់ ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​។ នេះ​បើ​តាម​តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​បាន​ចេញផ្សាយ​នៅថ្ងៃ​ទី​២៦ ខែតុលា៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ,​២៦ តុលា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG