ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ចំណូល​ពី​ការ​នាំ​ចេញ​ខ្សាច់​ត្រូវ​ការ​ការ​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ប្រយោជន៍​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា ការ​គ្រប់គ្រង​មិន​ច្បាស់លាស់​លើ​ចំណូល​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។ ការ​លើកឡើង​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​របាយការណ៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បង្ហាញ​ពី​ការ​បាត់បង់​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​អាជីវកម្ម​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា​ទៅ​កាន់​តៃវ៉ាន់ សិង្ហបុរី និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។​ លោក ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១២ ខែ​តុលា​ឆ្នាំ​២០១៧​ យ៉ាង​ដូច្នេះ​ថា៖ «ទំហំ​ទឹក​ប្រាក់​នេះ បើ​យើង​ធ្វើ​ឲ្យ​ច្បាស់លាស់ ខ្ញុំ​គិត​ថា យើង​អាច​មាន​លទ្ធភាព​ប្រមូល​លុយ​ចូល​ថវិកា​ជាតិ​បាន​ច្រើន​ជាង​ចំនួន​ដែល​យើង​ឃើញ​បាន​បាត់បង់​នេះ​ទៅ​ទៀត​បាទ»។ (លោក​ សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ១២ តុលា ២០១៧)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG