Hello VOA៖ ពលរដ្ឋបារម្ភអំពីការរំលោភឯកជនភាពបុគ្គលលើបណ្ដាញអ៊ីនធឺណិត
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងព្រួយបារម្ភអំពីសេរីភាពក្នុងការនិយាយស្ដីនិងសម្ដែងមតិរបស់ពួកគេ តាមប្រព័ន្ធអ៊ីនធឺណិត ក្រោយពីមានការបង្ក្រាបជាបន្តបន្ទាប់ពីអាជ្ញាធរទៅលើសកម្មភាពបែបនេះនាពេលថ្មីៗនេះ។ លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី៩ ខែតុលាឆ្នាំ២០១៧នេះ៖ «ការជ្រៀតជ្រែកទៅលើឯកជនភាពផ្ទាល់ខ្លួនរបស់បុគ្គលឯកជន ជាចំណុចមួយ គឺជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ»។ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៩ តុលា ២០១៧)